Cambodia Research

ស្ថានីយ​ឧស្សាហកម្ម​ផលិត​ដែក​បុរាណ​ធំៗ​៧​កន្លែង​ត្រូវ​បាន​រក​ឃើញ​
សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន ទូរស័ព្ទ ០១១ ៤២៤ ៧៦៧

គម្រោងស្រាវជ្រាវទៅលើទីតាំងស្ថានីយឧស្សាហកម្មឡស្លដែកបុរាណនៅកម្ពុជា ដឹកនាំដោយលោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការប្រតិបត្ដិគម្រោង ដែលបានសិក្សាតាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣នេះ បានរកឃើញទីតាំងស្លដែកបុរាណមានសរុបទាំងអស់ជាង២០០ទីតាំង។

ការស្រាវជ្រាវរុករកឃើញទីតាំងសន្លុងធំៗជាច្រើនកន្លែងនៅស្រុករវៀង ជ័យសែន ឆែប សង្គមថ្មី  ក្នុងខេត្តព្រះវិហារ ស្រុកប្រាសាទបល្ល័ង្គ ក្នុងខេត្តកំពង់ធំ ស្រុកស្វាយលើ ក្នុងខេត្តសៀមរាប ស្រុកសំរោង ចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ និងក្នុងតំបន់មួយចំនួនទៀត។ ក្នុងចំណោមស្ថានីយទាំងនោះមានស្ថានីយធំៗដែលមានគំនរសំណល់ដែក រហូតកម្ពស់ប្រមាណជា៨ម៉ែត្រនិងរាប់លានម៉ែត្រគូប។ គំនរសំណល់ដែកទាំងនេះអាចកំណត់បានថា ជាទីតាំងឧស្សាហកម្មផលិតដែកធំៗនៅសម័យបុរេអង្គរ។ កិច្ចការស្រាវជ្រាវបែបវិទ្យាសាស្រ្ដ ប្រវត្តិសាស្រ្ដ និងបុរាណវិទ្យានេះ បង្ហាញអំពីទីតាំងជាក់ស្ដែងនៃស្ថានីយផលិតដែកធំៗ របស់ចក្រភពខ្មែរ។ ការស្រាវជ្រាវនេះក៏បានបង្ហាញអំពីការប្រើប្រាស់បច្ចេកស័ព្ទ និងឧបករណ៍នៃឧស្សាហកម្មដែក ដែលអ្នកស្រុកនៅប្រើរហូតដល់បច្ចុប្បន្ននោះដូចជា ៖

- សន្លុង ឬជាន់សន្លុង មានន័យថា ជាទីតាំងផលិតដែកបុរាណ

- តាឡែក ឬបំពង់តាឡែក មានន័យថា បំពង់ខ្យល់ធ្វើពីដីឥដ្ឋសម្រាប់បញ្ចូលខ្យល់ក្នុងសន្លុងដើម្បីរំលាយរ៉ែដែក។

ស្ថានីយគំនរដែកបុរាណ ឬក៏ហៅបានថាសន្លុងធំៗទាំង៧ ទីតាំងត្រូវបានស្រាវជ្រាវឃើញនោះគឺ៖

១. ស្ថានីយសន្លុងភូមិបឹង មានទីតាំងស្ថិតនៅក្នុងភូមិបឹង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ

២. ស្ថានីយសន្លុងតាលៃ មានទីតាំងស្ថិតនៅក្នុងភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង

ខេត្តព្រះវិហារ

៣. ស្ថានីយសន្លុងប្រសាទបាកាណ មានទីតាំងស្ថិតនៅក្នុងភូមិតាសែង ឃុំរណសិរ្ស

ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

៤. ស្ថានីយសន្លុងអាចម៍សំរឹទ្ធ មានទីតាំងស្ថិតនៅក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន

ខេត្តព្រះវិហារ

៥. ស្ថានីយសន្លុងភ្នំដែកសំរោង ចុងកាល់ មានទីតាំងស្ថិតនៅក្បែភ្នំដែក ក្នុងភូមិចារថ្មី ឃុំលំទង

ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (នៅចន្លោះមុំបីស្រុក សំរោង ចុងកាល់ និងអន្លង់វែង)

៦. ស្ថានីយសន្លុងកំបុតចាស់ មានទីតាំងស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប

ខេត្តព្រះវិហារ

៧. ស្ថានីយសន្លុងឫស្សីត្រឹប មានទីតាំងស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប

ខេត្តព្រះវិហារ។

ស្ថានីយឧស្សាហកម្មឡស្លដែកបុរាណទាំងនោះ មានតម្លៃជាប្រវត្តិសាស្រ្ដ យ៉ាងសំខាន់បំផុត ដែលមិនអាចកាត់ថ្លៃបានរបស់ជាតិយើង។ តម្លៃនោះគឺបញ្ជាក់ពីស្នាដៃបុព្វបុរសខ្មែរជំនាន់ដើម មានសមត្ថភាពបច្ចេកទេសខ្ពស់ខាងវិទ្យាសាស្រ្ដ ដែលអាចចម្រាញ់ និងចេះផលិតដែកយ៉ាងស្ទាត់ជំនាញ ហើយយ៉ាងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ នាំឲ្យខ្មែរសម័យបុរាណឈានដល់អាណាចក្រអង្គរដ៏រុងរឿង។ សមត្ថភាពផលិតដែកនេះគឺបុព្វការីជនយើងចេះផលិត និងចម្រាញ់យកដែកពីរ៉ែធម្មជាតិ តាំងពីមុនសម័យអង្គរមកម្លេះ។ ការពិសោធន៍មួយដែលលោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន បានធ្វើទៅលើសំណាកសំណល់លោហធាតុដែកនោះ តាមរយៈការធ្វើកាលបរិច្ឆទតាមបច្ចេកទេសទំនើប ហៅថា«ទែម៉ូលុយមីណេសិនដេតទីង» (Thermoluminescence Dating) បានបញ្ជាក់ថា៖ គ្រាន់តែស្ថិតក្នុងដីជម្រៅ៣ម៉ែត្រចុះក្រោម បានបង្ហាញថាមានអាយុកាល ១២០០នៃគ្រឹស្ដករាជ។ លោកបណ្ឌិតបានបញ្ជាក់ថែមទៀតថា លោកត្រូវស្រាវជ្រាវជីកចុះក្រោមសំណល់ដែកនោះបន្តជម្រៅ៦ម៉ែត្រទៀត នោះនឹងអាចបញ្ជាក់ថាមានអាយុកាលមុនសម័យអង្គរ ឬចាស់ជាងនោះទៅទៀតផង។

អ្នកស្រាវជ្រាវឈរនៅលើគំនរ ឧស្សាហកម្មផលិតដែកបុរាណ

គំនរសំណល់ទីតាំងឧស្សាហកម្មផលិតដែកបុរាណរបស់ខ្មែរ

ការស្រាវជ្រាវដឹកនាំដោយសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន

សូមជនរួមជាតិមេត្តាជួយអភិរក្ស ស្ថានីយឧស្សាហកម្មដែកបុរាណឲ្យបានគង់វង្សជាអមតៈ ។

បាត់ភស្ដុតាងប្រវត្តិសាស្រ្ដ នោះនឹងបាត់អត្តសញ្ញាណជាតិ។

សូមកុំលួចជីកកកាយបុរាណវត្ថុ!!!

ជូនពរឆ្នាំថ្មី ព.ស. ២៥៥៧ ចំណង​ដៃ​ពី​អ្នក​ស្រាវ​ជ្រាវ​គួរ​ទស្សនា​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ដ​ និង​ធម្មជាតិ​នៅ​ស្រុក​យើង​
អត្ថបទដោយ៖ សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន

ទំនាក់ទំនង៖ ០១១ ៤២៤ ៧៦៧

តាមធម្មតា នៅពេលដែលបុណ្យចូលឆ្នាំថ្មី ជាប្រពៃណីខ្មែរយើងជិតមកដល់ ជនរួមជាតិ ញាតិមិត្ត តែងតែសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីទីដៅនៃការធ្វើដំណើរ នៅពេលបុណ្យចូលឆ្នាំថ្មីនោះ។ សម្រាប់អ្នករស់នៅឆ្ងាយពីស្រុកកំណើត ចម្លើយនោះគឺការធ្វើដំណើរទៅស្រុក ជួបជុំឪពុកម្ដាយ បងប្អូន ញាតិមិត្ត។ សម្រាប់អ្នកផ្សេងទៀត ចម្លើយរបស់គេអាចជាការធ្វើដំណើរកម្សាន្ដ ជាមួយគ្រួសារ សង្សារ គូដណ្ដឹង ឬ បងប្អូន កូនចៅ។

សម្រាប់អ្នកដើរកម្សាន្ដ យើងមានរមណីយដ្ឋានជាច្រើនដែលគួរទៅទស្សនា ដូចជាសៀមរាបអង្គរ កំពង់សោម កំពត។ល។ ដោយខែចេត្រក្ដៅខ្លាំង បងប្អូនភាគច្រើនចូលចិត្តទៅកម្សាន្ដ នៅរមណីយដ្ឋានណាដែលមានទឹកត្រជាក់។

ចំពោះអ្នកមានធនធានធូរធារឯនោះវិញ គេចូលចិត្តធ្វើដំណើរកម្សាន្ដទៅក្រៅប្រទេស ដោយជិះរថយន្តផ្ទាល់ខ្លួនក៏មាន។ ពេលខ្លះយើងឃើញរថយន្តជាច្រើនដែលពាក់ផ្លាកលេខខ្មែរ តម្រង់ជួរនៅច្រកព្រំដែនអន្តរជាតិ រង់ចាំចេញដំណើរទៅវៀតណាម ថៃ និងឡាវ ដើម្បីបង់ថ្លៃសេវា ទៅឲ្យប៉ុស្តិ៍កុងត្រូល។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ បន្ទាប់ពីមានផ្លូវជាតិភ្ជាប់ទៅប្រទេសឡាវ មានរថយន្តទំនើបៗជាច្រើនគ្រឿង តម្រង់ជួរនៅច្រកត្រពាំងក្រៀលដើម្បីទៅលេងផាផេង (ល្បាក់ខោន) ទន្លេមេគង្គ។ ទៅដល់ផាផេង(ទឹកធ្លាក់)នោះ យើងមិនអាចចុះងូត ឬលេងទឹកនោះបានទេ ដោយសារកម្ពស់ទឹកធ្លាក់ខ្ពស់ផង ហើយច្រាំងថ្មក៏ចោតផង។

ប្រសិនបើយើងមិនទៅទស្សនាផាផេងនៅឡាវ តើនៅស្រុកខ្មែរយើងមានរមណីយដ្ឋានទឹកធ្លាក់នៅទីណាដែលគួរទៅទស្សនា និងងូតទឹកលេង? ប្រាកដណាស់ មានកន្លែងងូតទឹកលេងជាច្រើន នៅតាមដងទន្លេមេគង្គ ដូចជា វាលខ្សាច់ក្បាលកោះដាច់នៅភ្នំពេញ វាលខ្សាច់ក្បាលកោះប៉ែនខេត្តកំពង់ចាម កោះទ្រង់ទល់មុខរំដួលក្រចេះក្រុង កាំពីអន្លង់ផ្សោតដ៏ល្បីល្បាញទូទាំងពិភពលោក។ យើងអាចទៅបុប្ផាភ្លុក ទន្លេសេកុង នៅខេត្តស្ទឹងត្រែង ឬទៅទឹកធ្លាក់ព្រះនិម្មិត នៅដងទន្លេមេគង្គព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ទឹកធ្លាក់ព្រះនិម្មិត ជាទឹកជ្រោះទន្លេមេគង្គ ដ៏ពិសេសរបស់កម្ពុជា។ សូមចុចត្រង់នេះដើម្បីទាញយកអត្ថបទលម្អិត….

ស្ថានីយ​ឧស្សាហកម្ម​ដែក​បុរាណ​នៅ​ស្រុក​ប្រាសាទ​បល័ង្គ​កំពុង​ទទួល​ការ​គំរាម​កំហែង​
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២៧ កុម្ភៈ ២០១៣ ក្រុមស្រាវជ្រាវដឹកនាំដោយសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មាប្រតិបតិ្ដគម្រោងស្រាវជ្រាវស្ថានីយឡស្លដែកបុរាណនៅកម្ពុជា បានចុះស្រាវជ្រាវនៅតំបន់ស្រុកប្រាសាទបល័្លង្គខេត្ដកំពង់ធំ។

>>>> សូមចុកត្រង់នេះដើម្បីទាញយក PDF.file

កាំភ្លើងធំបុរាណបានរកឃើញនៅស្រុកមេមត់
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ ក្រុមអ្នកជំនាញសិក្សាបុរាណវត្ថុវិទ្យា មួយក្រុមរួមមាន លោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកសាស្រ្ដាចារ្យ ម៉ៅ ឈាងឡេង ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោកសាស្រ្ដាចារ្យថ្លាង សាឃឿន អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិសាស្រ្ដ។ ក្រុមអ្នកជំនាញបានធ្វើដំណើរ ឆ្ពោះទៅទីរួមស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលកាំភ្លើងធំបុរាណចំនួនពីរដើម ដែលអ្នកស្រុកបានរកឃើញនៅក្នុងដីចំការដំឡូងខាងកើតវត្តឈូក ភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ កាលពីដើមខែធ្នូ កន្លងទៅនេះ។

ដោយមានការសហការជាមួយនឹងលោកអភិបាលស្រុក សមត្ថកិច្ចក្នុងតំបន់ និងដោយមានឆន្ទះល្អ ពីម្ចាស់រក្សាកាំភ្លើង ក្រុមអ្នកជំនាញបានចុះពិនិត្យផ្ទាល់លើសំណាកកាំភ្លើងធំទាំងពីរដើមនោះ។ កាំភ្លើងបុរាណនោះមានទ្រង់ទ្រាយ និងលក្ខណរូបរាងដូចគ្នា មានជន្ទល់ទ្រទប់ និងជន្ទល់រាដែលជាកន្ទុយសម្រាប់ជួយទប់លំនឹងពេលបាញ់ ធ្វើអំពីដែកដូចៗគ្នា។ គល់កាំភ្លើងបុរាណទាំងពីរនោះ មានប្រឡោះចោះសម្រាប់ដាក់គ្រាប់ និងច្រករំសេវ។ លក្ខណៈរូបខាងក្រៅមានសម្បុរពណ៌បៃតង ដោយសារប្រតិកម្មរវាងដីក្រហមជាមួយនឹងសំលោហៈ (សារធាតុលោហៈផ្សំ) របស់កាំភ្លើងនេះ។ មើលផ្ទាល់នឹងភ្នែកកាំភ្លើងទាំងពីរដើមនេះមានប្រវែង និងទំហំប្រហាក់ប្រហែលគ្នា ធំ តូចជាងគ្នាតិចតួចប៉ុណ្ណោះ។ ដើមតូចមានបណ្ដោយប្រវែង១,០៦ម៉ែត្រ កន្ទុយប្រវែង៤៥សង់ទីម៉ែត្រ អង្កត់ផ្ចិតចុងកាណុង៩ស.ម អង្កត់ផ្ចិតចុងប្រហោងកាណុង៣ស.ម និងទម្ងន់២៩,៥គីឡូក្រាម។ ដើមធំមានបណ្ដោយប្រវែង១,៣៦ម៉ែត្រ កន្ទុយប្រវែង៥៦សង់ទីម៉ែត្រ អង្កត់ផ្ចិតចុងកាណុង៩ស.ម អង្កត់ផ្ចិតចុងប្រហោងកាណុង៣ស.ម ដូចនឹងដើមតូចដែរ តែមានទម្ងន់៣៩គីឡូក្រាម។ ស្លាកស្នាមឆូត និងចិតសាច់កាំភ្លើងបុរាណនោះ មានពណ៌ក្រហម ជាសមាសធាតុសំលោហៈដែលមានសារធាតុស្ពាន់ច្រើន។ នៅលើគល់កាំភ្លើងដើមធំមានចារឹកអក្សរខ្មែរបុរាណ «ចៅសុភាមភរាជ»។ យោងទៅលើតួអក្សរបុរាណចារលើកាំភ្លើងនោះ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា ជាប្រភេទអក្សរនៅសម័យក្រោយអង្គរ ម្យ៉ាងវិញទៀតកាំភ្លើងទាំងពីរនេះមានលក្ខណរូបរាង ដូចគ្នានឹងកាំភ្លើងបុរាណដែលដាក់តាំងនៅក្នុងសារមន្ទីរជាតិភ្នំពេញសព្វថ្ងៃ ដែលជាកាំភ្លើងផលិតនៅសម័យក្រោយអង្គរ តាមការអានអក្សរចារឹកនេះដោយលោកសាស្ត្រចារ្យ រង់ សុធារ៉ា ថា «ចៅសុភាមភរាជ» លោកបានបន្ថែមទៀតថា «មិនដឹងមានន័យយ៉ាងណានោះទេ លោកថា អាចជាឈ្មោះរបស់ជាស្មឹត? ឬអាចជាបរមងាររបស់មេទ័ពដែល កាន់កាំភ្លើងនេះ?»។

តាមបទពិសោធន៍ស្រាវជ្រាវលោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន និងលោកសាស្រ្ដាចារ្យ ម៉ៅ ឈាងឡេង ដែលកំពុងសិក្សាអំពីឧស្សាហកម្មដែកបុរាណ បានបញ្ជាក់ថា៖ របកគំហើញ នេះជាសក្ខីកម្មបញ្ជាក់អំពីការរីកចម្រើន នៃការប្រើប្រាស់លោហធាតុ នៅកម្ពុជា ដែលមានភស្ដុតាងការចេះផលិតដែក តាំងពីសម័យមុនអង្គរមកម៉្លេះ។ ជាភស្តុតាងសា្ថនីយទួលអាចម៌សំរឹទ្ធ នៅស្រុកជ័យសែន ក្នុងខេត្តព្រះវិហារ ដែលបន្សល់គំនរអាចម៌សំរឹទ្ធ រាប់ម៉ឺនម៉ែត្រគូប បញ្ជាក់ថា៖ កាំភ្លើងធំធ្វើអំពីសំលោហៈដែលរកឃើញនៅមេមត់នេះ អាចជា ជំនាញរបស់បុព្វការីជនខ្មែរសម័យបុរាណ។ គួរបញ្ជាក់ផងដែរថា បុព្វការីជនខ្មែរចេះផលិតសំរឹទ្ធតាំងពីដើមសម័យអង្គរ ដូចមានរូបព្រះវិស្ណុដ៏ធំដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញជាតឹកតាងស្រាប់។

របកគំហើញថ្មីនេះ ជាភស្ដុតាង ប្រវត្តិសាស្ត្រជាតិបញ្ជាក់ពីការ ការពារជាតិដ៏ស្វិតស្វាញរបស់ជាតិខ្មែរនៅសម័យក្រោយអង្គរ។ មួយវិញទៀតអាចជាភស្ដុតាង នៃការផលិតលោហធាតុដ៏ស្ទាត់ជំនាញរបស់ជាតិខ្មែរសម័យបុរាណ។

បច្ចុប្បន្ននេះកាំភ្លើងធំបុរាណទាំងពីរនេះ ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្ទះលោក ទេព សុភារៈ ប្រធានក្រុមជីវពលចំការកៅស៊ូ និងភរិយា សន សុភាវី គ្រូបង្រៀន សព្វថ្ងៃរស់នៅក្នុងភូមិអណ្ដូងទឹក ឃុំមេមត់ ទីរួមស្រុកមេមត់ រង់ចាំការរៀបចំលិខិតបទដ្ឋានពីអាជ្ញាធរដែនដី និងក្រុមអ្នកមានសមត្ថកិច្ចពាក់ពន្ធ័ នាំយកមកដាក់នៅសារមន្ទីរជាតិភ្នំពេញ ឬដាក់តាំងនៅសារមន្ទីរបុរាណវិទ្យាក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។

អ្នកជំនាញការទាំងបីរូបខាងលើក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ឬអ្នកជំនាញ កាលណាជួបប្រទះបុរាណវត្ថុ និងសូមជនរួមជាតិ មេត្តាកុំជីកកកាយទីទួលបុរាណ។

ចារឹកស្តីអំពីលោហៈសម័យអង្គរ
ស្រាវជ្រាវដោយ

សាស្រ្តាចារ្យ ផេង ស៊ីថា និង ក្រុមស្រាវជ្រាវ

អង្គរ​ជា​សម័យ​កាល​រុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ដែល​អ្នកស្រាវជ្រាវ​ទូទៅ​និយម​កំណត់​យក​កាលបរិច្ឆេទ​សម័យកាល​នេះ​​ ចាប់​ពី​ភាគខាង​ដើម​នៃ​សតវត្ស​ទី៩​ (គ.ស ៨០២)​ រហូត​ដល់​សតវត្ស​ទី​១៥​ នៃ​ គ.ស។​ ភស្តុតាង​ខាង​បុរាណវិទ្យា​បង្ហាញ​ថា​ ខ្មែរ​នាសម័យកាល​នោះ​ មាន​ការរៀបចំ​សង្គម​មួយ​ប្រកប​ដោយ​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ​ជាង​ កាល​ពី​ស្ថិត​នៅ​ក្នុង​សម័យកាល​បុរេអង្គរ។​ ជាក់ស្តែង​ ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាមួយ​នឹង​ បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​កាល​ពី​សម័យ​បុរេ​​​​​អង្គរ​មក​ មាន​ដូចជា​ ​ប្រទេស​ចិន​ ​និង​ ​ប្រទេស​ឥណ្ឌា​ជាដើម​ ​បាន​បន្ត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សម័យ​អង្គរ​រឹងរឹត​តែ​មាន​ការ រីក​លូតលាស់​យ៉ាង​ខ្លាំង​ថែមទៀត។​ ​ផ្ទុយទៅវិញ​របរ​កសិកម្ម​ និង​ ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវ​ទឹក​ក្នុង​ប្រទេស​ ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​ក្នុង​សម័យ​អង្គរ​នេះ​ផង​ដែរ។​ ​ក្រៅ​អំពី​ ប្រព័ន្ធ​សេដ្ឋកិច្ច​ដូច​បាន​ពោល​មក​ពី​ខាងលើ​ ​ការងារ​ហត្ថកម្ម​មាន​ដូចជា​ត្បាញរវៃ​ ​និង​ សិប្បកម្ម​កែច្នៃ​លោហធាតុ​ក៏​មាន​ការរីក​ចម្រើន​មួយ​កម្រិត​ថែម​ទៀត​គួរឲ្យ​កត់សម្គាល់​ ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​នឹង​សម័យ​បុរេអង្គរ។​

ខាងក្រោមនេះ​ គឺ​ជា​កម្រង​អត្ថបទ​ចារឹក​មួយ​ចំនួន​ដែល​បាន​ចារ​ឡើង​ក្នុង​សម័យ​អង្គរ​​ដើម្បី​បង្ហាញ​នូវ​ភស្តុតាង​នៃ​ការកែច្នៃ​លោហធាតុ​សម្រាប់​បម្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​សង្គម​ខ្មែរ​នាសម័យកាល​នោះ​ និង​ ​សម្រាប់​ប្រើប្រាស់​ជា​វត្ថុ​សក្ការៈ​ ​ជា​អំណោយ​ដល់​អាទិទេព​ដែល​គេ​គោរពបូជា​ ​ព្រម​ទាំង​ជា​គ្រឿង​សព្វាវុធ​ផងដែរ។​

ព្រះខ័ន​ធ្វើ​អំពី​លង្ហិន​មាន​ចារឹកអក្សរ​ខ្មែរ​បុរាណ​ចុះ​កាលបរិច្ឆេទ​សករាជឆ្នាំ​ ៨៦២​ (គ.ស ៩៤០)​ ជា​ព្រះរាជ​អំណោយ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៤​ ដល់​មនុស្ស​ម្នាក់​ឈ្មោះ​ លោញអ្យកចនហ្វរ។​

Source: Adoration and Glory, The Golden Age of Khmer Art, Emma C.Bunker and Douglas Latchford, 2004, Chicago, Illinois, USA, page 345.

ជើង​ស្រាពក៍​ធ្វើ​អំពី​ទង់ហ្វ៊ា​មាន​ចារឹក​អក្សរ​បញ្ជាក់​ព្រះនាម​ព្រះមហាក្សត្រ​ខ្មែរ​​សម័យ​អង្គរ​ ព្រះបាទ​ស្រីត្រីភូវនាទិត្យវរ្ម័ន​ ​ដែល​គ្រងរាជ​នៅ​ចន្លោះ​គ.ស​ ១១៦៥​ ដល់​ ១១៧៧។​ ជើង​ស្រាពក៍​នេះ​ ជា​ឧទាហរណ៍​ដ៏​កម្រ​មួយ​អំពី​សិប្បកម្ម​កែច្នៃ​លោហធាតុ​របស់​ខ្មែរ​​នៅ​សម័យកាល​នោះ។​

Source: Adoration and Glory, The Golden Age of Khmer Art, Emma C.Bunker and Douglas Latchford, 2004, Chicago, Illinois, USA, page 473.

ពានសំរឹទ្ធ​ មាន​ចារឹក​អក្សរ​ខ្មែរ​បុរាណ​ រក​ឃើញ​នៅ​បុរាណ​ស្ថានស្រីមហោសថ​ ស្រុក​គោកប៊ីប​ ខេត្ត​បស្ចិមបុរី​ ប្រទេស​ថៃ​សព្វថ្ងៃ​ រៀបរាប់​អំពី​ព្រះរាជ​អំណោយ​ នៃ​​ព្រះបាទ​កម្រតេងអញស្រីជ័យវម៌្មទេវ​(ព្រះបាទជ័យវរ្ម័នទី៧)​ ជា​ពាន​សំរឹទ្ធ​មួយ​នេះ​ដល់​ព្រះ​អរោគ្យ​សាលា​មួយ​កន្លែង​​នៅ​អវ័ធ្យបុរ​ ក្នុង​សករាជឆ្នាំ​ ១១១៥​ (គ.ស ១១៩៣)។​

ផ្តិល​ខាត់​ធ្វើ​អំពី​ប្រាក់​មាន​ចារឹក​អក្សរ​បញ្ជាក់​ព្រះនាម​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​ជ័យវរ្ម័ន​ទី៧​ ដែល​ព្រះអង្គ​ទ្រង់​បាន​ព្រះរាជ​ទាន​ជា​អំណោយ​ដល់​ព្រះពោធិសត្វ​លោកេស្វរៈ​ ក្នុង​សករាជ​ឆ្នាំ​ ១១៣៨​ (គ.ស ១២១៦)។​

Source: Adoration and Glory, The Golden Age of Khmer Art, Emma C.Bunker and Douglas Latchford, 2004, Chicago, Illinois, USA, page 479.

៥០ ឆ្នាំហើយ ​ដែល​កម្ពុជា​រង់ចាំ​ទទួល​បុរាណ​វត្ថុ​ពីថៃ​
ប្រសិន​ជា​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ នេះ មាន​រយៈ​ពេល​ប្រហែល ១៨២៥០ ថ្ងៃ ឬ ស្មើ​នឹង ៥០ ឆ្នាំហើយ ដែល​កម្ពុជា​ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ហើយ​ក៏​មាន​រយៈ​ពេល​ពាក់​កណ្ដាល​សត​វត្សរ៍​ដែរ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​បុរាណ​វត្ថុ​ពី​ ប្រទេស​ថៃ ។

រូបថតផ្ដល់ឱ្យដោយៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​៖ « នៅ​ក្នុង​សេចក្ដី​សម្រេច​ របស់​តុលា​ការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែល​មាន​បី​ចំណុច​នោះ ក្នុង​ ប្រការ​ទី ៣ ដែល​មាន ៧ សំឡេង​គាំទ្រ​កម្ពុជា និង ៥ សំឡេង​គាំទ្រ​ថៃ​នោះ តុលា​ការ​សម្រច​ ​ថា ប្រទេស​ថៃ​ត្រូវ​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​ទាំង​អស់ ដែល​ថៃ​បាន​យក​ទៅ​ចាប់​ពី​ឆ្នាំ​ ១៩៥៤ ជា​ឆ្នាំ​ដែល​ថៃ​ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ ។

បណ្ឌិត​សភា​ចារ្យ​រូប​នេះ​ថ្លែង​បន្ត​ថា ទោះ​បី​ជា​មាន​ការ​សម្រេច​ពី​តុលា​ការ​អន្តរ​ជាតិ​នៅ​ប្រទេស​ ហូឡង់​បែប​នេះ​ក្ដី ក៏​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​បុរាណ​វត្ថុ​ដែល​ថៃ​យក​ទៅ​កាល​ពី​ក្នុង​អំឡុង​ ពេល​ខ្លួន​ចូល​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​នៅ​ឡើយ​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​សាង​ឡើង​ដោយ​បុព្វ​បុរស​ខ្មែរ តាំង​ពី​អំឡុង​ សម័យ​អង្គរ​មក​ម្លេះ ហើយ​ក៏​មាន​ភស្តុ​តាង​ជា​ច្រើន ដែល​បាន​បញ្ជាក់​ឱ្យ​ឃើញ​​ពី​​ការ​កសាង​ របស់​បុព្វ​បុរស​ទាំង​នោះ​ផង​ដែរ ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត ធុយ ចាន់​ធួន ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​បណ្ឌិត​ថា​​​​​​​​​​​​​​​​​​​​​​​៖​« ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សំខាន់ៗ​ចំនួន ៤ អង្គ គឺ​ព្រះបាទ យសោវរ្ម័នទី ១ ដែល​សោយ​រាជ្យ​ពី​ ក្នុង​អំឡុង​គ្រិស្ត​សក​រាជ ៨៨៩ ដល់ ៩១០ ហើយ​មហា​ក្សត្រ​ដែល​កសាង​បន្ត​បន្ទាប់​មក​ទៀត​​ មាន​ដូច​ជា​ព្រះបាទ សូរ្យវរ្ម័នទី ១ ព្រះបាទ​ជ័យវរ្ម័នទី ៦ និង ព្រះបាទ សូរ្យវរ្ម័នទី ២ ជាដើម » ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ក្រៅ​ពី​នេះ អាច​មាន​អ្នក​កសាង​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នៅ​មាន​ភស្តុ​តាង​ផ្សេង​ទៀត ដែល​បញ្ជាក់​ពី​ការ​កសាង​របស់​បុព្វ​បុរស​ខ្មែរ​ដែរ នោះ​គឺ​ផ្ទាំង​ សិលា​ចារឹក​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។

អ្នក​ជំនាញ​ផ្នែក​សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត វង់ សុធារ៉ា មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បើ​យោង​ទៅ​តាម​អត្ថ​បទ​សិលា​ចារឹក ដែល​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ឃើញ​ថា មាន​សិលា​ចារឹក​មួយ​ចំនួន​ដែល​បាន​កត់​ត្រា​ទាក់​ទង​ ទៅ​នឹង​​ប្រាសាទ​ព្រះ​វិហារ ។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា សិលា​ចារឹក​ចំណាស់​ជាង​គេ ដែល​ទាក់​ទង​ទៅ​នឹង​ប្រាសាទ​ព្រះ​ វិហារ​នោះ ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​អំឡុង​សត​វត្សរ៍​ទី ១០ នៃ​គ្រិស្ត​សក​រាជ មាន​លេខ​សម្គាល់​ K-583 និយាយ​អំពី​បុត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័នទី ២ ព្រះ​នាម កំស្ដែង​ឥន្ទ្រ​យុទ្ធ ដែល​បាន​ទៅ​ធ្វើ​ តបៈ​នៅ​​លើ​កំពូល​ភ្នំ​ដង​រែក ដោយ​បាន​កសាង​សិវ​លិង្គ និង ប្រាសាទ​មួយ​នៅ​ទីនោះ​ផង​ដែរ​ ហើយ​កន្លែង​ដែល​ព្រះ​អង្គ​បាន​កសាង​នោះ សព្វ​ថ្ងៃ​ត្រូវ​នឹង​ទី​តាំង​ប្រាសាទ​ព្រះ​វិហារ​បច្ចុ​ប្បន្ន ។

អនុ​បណ្ឌិត វង់ សុធារ៉ា ថ្លែង​បន្ត​ថា ៖ « ក្រោយ​មក​ទៀត​មាន​សិលា​ចារឹក K-380 នៅ​ជាប់​មេ​ទ្វារ​ នៃ​គោ​បុរៈ​ទី ៤ របស់​ប្រាសាទ​ព្រះ​វិហារ ដែល​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពិធី​តបោវីយ៌្យ ជា​ ពិធី​​​ព្រហ្មញ្ញ​សាសនា ដើម្បី​និមន្ត​យាង​ដួង​ព្រលឹង​របស់​ព្រះ​ឥសូរ​ធំ​ជាង​គេ​​ឈ្មោះ​ថា ស្រី​ភទ្រេ​ស្វរ ឱ្យ​ព្រះ​អង្គ​អញ្ជើញ​ទៅ​កើត​សា​ជា​ថ្មី​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ ដោយ​​មាន​នាម​ថ្មី​ថា ស្រី​សិខ​រេ​ស្វរ » ។ អ្នក​ជំនាញ​រូប​នេះ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​នៅ​មាន​ សិលា​ចារឹក K-381, K-382 និង K-383 ដែល​សុទ្ធ​តែ​ជា​ផ្ទាំង​ចារឹក​ទាក់​ទង​ទៅ​នឹង​ការ​កសាង​ប្រាសាទ និង សមិទ្ធ​ផល​ផ្សេងៗ​នៅ​ប្រាសាទ​ព្រះ​វិហារផងដែរ ។

នៅ​ក្នុង​កំណត់​ត្រា​ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​

ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​សូរ ដែល​មាន​ឈ្មោះ​ដើម​ថា​ សិខ​រី​ស្វរ ។

ភស្តុ​តាង​ទាំង​នេះ​ហើយ ដែល​បាន​ជួយ​ឱ្យ​កម្ពុជា ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត​នយោ​បាយ​បន្ថែម​ថា​៖ « ប្រសិន​បើ​យើង​ពិចារណា​ទៅ​លើ​ផ្នែក​ ប្រវត្តិ​សាស្រ្ត នោះ​យើង​នឹង​ឃើញ​ថា សំណង់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ សៀម​មិន​ទាន់​កើត​ជា​រដ្ឋ​មក​ម្លេះ ដោយ​សារ​ប្រវត្តិ​សាស្រ្ត​សៀម ចាប់​ផ្ដើម​ពី​សត​វត្ស​ទី ១៣ នៃ គ្រិស្ត​សក​រាជ គឺ​ចាប់​ពី​ឆ្នាំ ១២៣៨ ដែល​ត្រូវ​គ្នា​នឹង​សម័យ​កាល​សុខោ​ទ័យ នា​អំឡុង​សត​វត្ស​ទី​ ១៣ នៃ​គ្រិស្ត​សក​រាជ​មក » ។

ក្រៅ​ពី​នេះ អនុ​សញ្ញា​បារាំង-សៀម ដែល​បាន​បង្កើត​ឱ្យ​មាន​ផែន​ទី​កំណត់​ព្រំ​ដែន​ក្រោយ​មក​ ទៀត​នោះ ក៏​ជា​ផ្នែក​សំខាន់​មួយ​ទៀត​ផង​ដែរ ។

នៅ​ក្នុង​ចំណោម​ឯក​សារ​ជា​ច្រើន​ដែល​កម្ពុជា​មាន​នោះ ផែន​ទី​ឧប​សម្ព័ន្ធ ១ គឺ​ជា​ឯក​សារ​ សំខាន់​ជាង​គេ​បំផុត ។ ផែន​ទី​នេះ​ត្រូវ​​បាន​​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្ម​ការ​កំណត់​ព្រំ​ដែន​រវាង​ ឥណ្ឌូ​ចិន និង សៀម » ។ ផែន​ទី​ឧប​សម្ព័ន្ធ ១ នេះ គឺ​ជា​ផែន​ទី តំបន់​ប្រាសាទ​ព្រះ​វិហារ ដែល​ ត្រូវ​បាន​គូរ​ឡើង​ដោយ​អ្នក​ជំនាញ​ជន​ជាតិ​បារាំង ផ្អែក​តាម​អនុ​សញ្ញា​បារាំង-សៀម ថ្ងៃ​ទី​ ១៣ ខែ កុម្ភៈ ឆ្នាំ ១៩០៤ ។ តាម​អនុ​សញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​ បារាំង​នេះ បាន​ចែង​ថា សៀម​ត្រូវ​ប្រគល់​ខេត្ត ម្លូព្រៃ និង ទន្លេ​រពៅ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​ លិច​នៃ​ទន្លេ​មេ​គង្គ មក​ឱ្យ​កម្ពុជា​​វិញ ហើយ​ដែល​មាន​ប្រាសាទ​ព្រះ​វិហារ នៅ​ក្នុង​នោះ​ផង​ដែរ ។

តាម​រយៈ​ផែន​ទី​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ខ្សែ​បន្ទាត់​ព្រំ​ដែន​ រវាង​កម្ពុជា និង សៀម ដែល​បាន​កំណត់​នា​ពេល​នោះ មាន​ចម្ងាយ​មិន​ក្រោម ៥០០ ម៉ែត្រ​

ឡើយ​ពី​កាំ​ជណ្ដើរ​ដំបូង ឬ ទី ១ នៃ​សំណង់​ប្រាសាទ​ព្រះ​វិហារ ។

ផែន​ទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​នេះ ត្រូវ​បាន​បោះ​ពុម្ព​នៅ​ទី​ក្រុង​ប៉ារីស និង ត្រូវ​បាន​ប្រគល់​ជូន​ រដ្ឋា​ភិ​បាល​សៀម និង ជូន​ដល់​រាល់​សមា​ជិក​សៀម ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្ម​ការ​ចម្រុះ​ខាង​ កំណត់​ព្រំ​ដែន​នៅ​ឆ្នាំ​ ១៩០៨ ។ នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ១៩៦២ លោក​សេនា​ប្រមុខ សារិត ថាណារ៉ាត  ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ពី​ឆ្នាំ ១៩៥៨ ដល់ ១៩៦៣ បាន​ថ្លែង​ថា ប្រទេស​របស់​ លោក គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលា​ការ​អន្តរ​ជាតិ ក្រុង​ឡា​អេ ។

គួរ​រម្លឹក​ផង​ដែរ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពិត​ប្រាកដ នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ភ្លាមៗ​នោះ រដ្ឋា​ភិ​បាល​កម្ពុជា បាន​បញ្ជូន​​ជន​ជាតិ​ខ្មែរ​ចំនួន ៣ នាក់ ទៅ ​កាន់​ប្រាសាទ​ព្រះ​វិហារ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ត្រឡប់​ក្រោយ​វិញ ដោយ​មាន​ការ​រា​រាំង​ពី​អាជ្ញា​ធរ​ ដែន​ដី​ថៃ​នៅ​ទី​នោះ ។ សន្និ​សីទ​ក្រុង​ហ្សឺ​ណែវ ខែ កក្កដា ឆ្នាំ ១៩៥៤ តម្រូវ​ឱ្យ​បារាំង​ដក​កង​ទ័ព​ ចេញ​ពី​ទឹក​ដី​ខ្មែរ ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៥៤ ដដែល​នោះ ថៃ​ក៏​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ដោយ​ខុស​ច្បាប់​ផង​ដែរ ។ ពេល​នោះ កម្ពុជា​ក៏​មាន​ គម្រោង​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ដែរ ប៉ុន្តែ​កម្ពុជា​បាន​ផ្អាក​គម្រោង​កាន់​កាប់​ ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​កុំ​ឱ្យ​មាន​ភាព​ធ្ងន់​ធ្ងរ​ក្នុង​ទំនាក់​ទំនង​ ជា​មួយ​ថៃ ។

ទោះ​បី​ជា​កម្ពុជា​បាន​ឈ្នះ​លើ​រឿង​ក្ដី​ប្រាសាទ​ព្រះ​វិហារ តាំង​ពី​ពាក់​កណ្ដាល​សត​វត្ស​ទី ២០ មក​ ហើយ​ក្ដី ក៏​ភាគី​ថៃ​នៅ​មិន​ទាន់​បាន​ប្រគល់​បុរាណ​វត្ថុ ដែល​ខ្លួន​បាន​យក​ចេញ​ពី​ប្រាសាទ​ ព្រះ​វិហារ​មក​ឱ្យ​កម្ពុជា​នៅ​ឡើយ​ទេ ។

ផែនទីឧបសម្ព័ន្ធ ១, ផ្ដល់ឱ្យដោយៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង

អនុ​បណ្ឌិត វង់ សុធារ៉ា បន្ថែម​ថា នៅ​ក្នុង​ចំណោម​បេ​តិក​ភណ្ឌ​ដែល​ថៃ​បាន​យក​ទៅ​នោះ ក៏​មាន​ សិលា​ចារឹក K-382 និង K-383 ផង​ដែរ ។

រយៈ​ពេល ៥០ ឆ្នាំ ឬ ប្រហែល ១៨២៥០ ថ្ងៃហើយ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​វត្ថុ​បុរាណ​

ទាំង​ឡាយ​ដែល​ថៃ​បាន​រឹប​អូស​យក​ទៅ ។ តើ​ពេល​ណា​ទើប​ថៃ ប្រគល់​បុរាណ​វត្ថុ​ទាំង​នោះ ​ត្រឡប់​មក​ឱ្យ​ខ្មែរ​វិញ តាម​ការ​​បញ្ជា​​របស់​តុលា​ការ​អន្តរ​ជាតិ​ក្រុង​ឡា​អេ ? ប្រសិន​បើ​ថៃ​នៅ​តែ​ មិន​ព្រម​ប្រគល់​វត្ថុ​ដែល​ខ្លួន​បាន​រឹប​អូស​យក​ទៅ​មក​ឱ្យ​ខ្មែរ​វិញ​ទេ តើ​មាន​ស្ថាប័ន​អន្តរ​ជាតិ​ណា ​មួយ ដែល​អាច​ជួយ​ខ្មែរ នៅ​ក្នុង​រឿង​នេះ​បាន​ ?

ដោយៈ អ៊ុំ វ៉ុន, ក្រុម​អ្នក​ស្រាវ​ជ្រាវ​

ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ?
បណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើង

តាម​ការ​ពិនិត្យ​ទៅ​លើ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត និង សំណល់​កាំភ្លើង​ធំ​ជាច្រើន​ដើម ដែល​បន្សល់​ទុក​នោះ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ ប្រើ​ប្រាស់ តាំង​ពី​នា​អំឡុង​កាល​សម័យ​អង្គរ​មក​ម្ល៉េះ​ ។

ការ​ហ៊ាន​សន្និ​ដ្ឋាន​បែប​នេះ គឺ​ដោយ​យោង​ទៅ​លើ​ភស្តុ​តាង​មួយ​ចំនួន​ដែល​បាន​ បន្សល់​ទុក ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ ដឹង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​ បើ​យោង​ទៅ​តាម​កំណត់​ត្រា​ក្នុង​ឯក​សារ​មហា​បុរស​ខ្មែរ ដែល​បាន​រៀប​រៀង​ដោយ​លោក អេង សុត នោះ ឃើញ​ថា បុព្វ​បុរស​ខ្មែរ មាន​កាំភ្លើង​ធំ​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​អំឡុង​​​សម័យ​អង្គរ​ ។

យោង​ទៅ​តាម​សំណេរ​នៅ​ក្នុង​ឯក​សារ​នេះ បាន​កត់​ត្រា​ថា នៅ​ក្នុង​រាជ​របស់​ព្រះ​បាទ​ លំពង់​រាជា ដែល​សោយ​រាជ្យ​ពី​អំឡុង​គ្រិស្ត​សក​រាជ ១៣​៤៦ ដល់ ១៣​៥១ ស្ដេច​សៀម​នាម​ ព្រះ​ចៅ​រាមា​ធិបតី ក្រុង​ស្រី​អយុធ្យា មាន​ព្រះទ័​យ​កម្រើក​ជា​ខ្លាំង ខ្ញាល់​នឹង​ព្រះ​មហា​នគរ « ប្រទេស​កម្ពុជា » ថា​ពុំ​បាន​ទៅ​ចំណុះ ចុះ​ចូល​ព្រះ​អង្គ ទើប​ទ្រង់​ព្រះ​តម្រាស់​ត្រាស់​ប្រើ​ព្រះ​​ រាមា​សូរ ជា​រាជ​បុត្រ​ច្បង និង ព្រះ​ស៊ី​សុបត្តិ ជា​ព្រះ​រាជ​នត្តា​(ចៅ)​ឱ្យ​លើក​ទ័ព​ប៉ង​មក​យក​ ក្រុង​កម្ពុជា​ធិបតី បង្ខំ​វាយ​កុំ​ឱ្យ​ដឹង​ខ្លួន ។ ព្រះ​បាទ​លំពង់​រាជា ក្រោយ​ពី​ដឹង​ហេតុ​ភេទ​សព្វ​ គ្រប់​ហើយ ក៏​ប្រជុំ​ជាមួយ​នឹង​ព្រះ​រាជ​វង្សា​នុ​វង្ស សេនា​បតី និង មន្រ្តី​ជា​ច្រើន​ទៀត ។ បន្ទាប់​ ពី​កិច្ច​ប្រជុំ ព្រះ​​អង្គ​ក៏​សម្រេច​ព្រះ​ទ័យ​តាម​ព្រះ​តម្រិះ​របស់​សម្ដេច​ព្រះ​មហា​ឧប​រាជ ជា​ព្រះ​អនុជ​ ហើយ​ក៏​រៀប​ចំ​យុទ្ធ​សាស្រ្ត ដើម្បី​បណ្ដេញ​ទ័ព​សៀម​ចេញ​ពី​មហា​នគរ ។ កង​ទ័ព​ខ្មែរ​ចេញ​​ប្រយុទ្ធ​នឹង​ទ័ព​សៀម​រហូត​ទទួល​ជ័យ​ជម្នះ ។ ទ័ព​សៀម​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ ព្រះ​ស៊ី​សុបត្តិ ជា​ចៅ​របស់​ស្ដេច​សៀម​ផង​ដែរ ដោយ​ត្រូវ​ព្រះ​មហា​ឧប​រាជ កាប់​នឹង​ព្រះ​ឆែង​​ដាវ​ត្រូវ​ក​ដាច់​ធ្លាក់​អំពី​ខ្នង​ដំរី​មក​ដល់​ដី​ទទួល​មរណៈ​ភ្លាម ។ ទ័ព​សៀម​ទទួល​បរា​ជ័យ ក៏​​បែក​ទ័ព ប្រាស​យក​តែ​អាយុ​សព្វៗ​ខ្លួន ។

ឯក​សារ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​មក​ទ័ព​សៀម​បាន​លើក​មក​វាយ​ខ្មែរ​ទៀត​ ។ ចម្បាំង​លើក​នេះ ទ័ព​ខ្មែរ​វាយ​ទ័ព​សៀម​ក៏​ពុំ​បែក សៀម​វាយ​ទ័ព​ខ្មែរ​ក៏​ពុំ​បែក​ដែរ ។ កង​ ទ័ព​ខាង​ព្រះ​មហា​នគរ​« អង្គរ​ធំ​ប្រទេស​កម្ពុជា ក៏​អូស​កាំភ្លើង​ធំ » មក​ដាក់​គង​លើ​ភាគ​កំផែង​ បន្ទាយ ហើយ​បាញ់…។

តាម​រយៈ​ការ​កត់​ត្រា​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​កម្ពុជា​ក្នុង​ចុង​សម័យ​កាល​អង្គរ​​មាន​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​​រួច​ទៅ​ហើយ ។ ប៉ុន្តែ​ឯក​សារ​នេះ មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​កាំភ្លើង​ទាំង​នេះ​នោះ​ទេ ដោយ​ហេតុ​​នេះ​​ហើយ ទើប​មាន​ចម្ងល់​មួយ​ចោទ​ឡើង​ថា តើ​កាំភ្លើង​ទាំង​នោះ​ខ្មែរ​បាន​មក​ពី​ណា ? ឬ​មួយ​ទិញ​ពី​អឺរ៉ុប ?

ទាក់​ទង​ទៅ​នឹង​ចំណោទ​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​ទៅ​តាម​ឯក​ សារ​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​ថា ខ្មែរ​មិន​អាច​ទិញ​កាំភ្លើង​ពី​ពួក​អឺរ៉ុប​បាន​នោះ​ទេ ដោយ​ ហេតុ​ថា ពួក​អេស្ប៉ាញ​ជា​ជន​ជាតិ​អឺរ៉ុប ដែល​បាន​ចូល​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ នោះ គឺ​នៅ​អំឡុង​ឆ្នាំ ១៥​២១ ដែល​ត្រូវ​គ្នា​នឹង​សតវត្ស​ទី ១៦ នៃ​គ្រិស្ត​សក​រាជ ហើយ​ក៏​ជា​ សម័យ​កាល​ក្រោយ​អង្គរ​ដែរ ។

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « យោង​ទៅ​លើ​មូល​ហេតុ​នេះ យើង​អាច សន្និ​ដ្ឋានថា ខ្មែរ​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ​មិន​អាច​ទិញ​កាំភ្លើង​ធំ​ពី​ពួក​អឺរ៉ុប​បាន​ទេ » ។

ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក៏​ចម្ងល់​មួយ​ទៀត​លើក​ឡើង​ថា តើ​ប្រទេស​កម្ពុជា ក្នុង​ អំឡុង​ចុង​សម័យ​អង្គរ​អាច​ទិញ​កាំភ្លើង​ធំ​មក​ពី​ចិន​ដែរ​ឬ​ទេ ? ព្រោះ​ជា​ប្រទេស​ដែល​មាន​​ព្រំ​ដែន​ជាប់​គ្នា ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​រក​ឃើញ​រំសេវ​មុន​គេ​ផង​ដែរ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត អនុ​បណ្ឌិត​ វង់ សុធារ៉ា សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ ឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​ លើ​ឯក​សារ​មួយ​ចំនួន ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ឃើញ​ថា ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​ចិន​ប្រហែល​ជា​មិន​ទាន់​អាច​ផលិត​​កាំភ្លើង​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ ទេ ។

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​បន្ត​ថា ៖ « ការ​កត់​ត្រា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ នៅ​​ប្រទេស​ចិន ឃើញ​មាន​ច្បាស់​​ក្នុង​អំឡុង​ឆ្នាំ ១៦​៤៤ ដល់ ១៩​១១ ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រប់​គ្រង​របស់​រជ្ជ​កាល​ឆេង ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១៧ ដល់​​សត​​វត្ស​​ទី ​២០ » ។

ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​ឯកសារ Wikipedia ដែល​​សរ​សេរ​អំពី​ប្រវត្តិ​សាស្រ្ត​ចិន​ ក៏​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ដែរ ។ ឯក​សារ​ដដែល​ឱ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​កាំភ្លើង​​ក្នុង​ប្រទេស​ចិន​ឃើញ​​មាន​នៅ​ក្នុង​រាជ​វង្ស សុង លាវ និង សៀ​ខាង​លិច​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ៩៦០ ដល់ ១២​៣៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១០ រហូត​ដល់​​ទី ១៣ ។

នៅ​ក្នុង Website ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រជ្ជ​កាល​ក្រោយៗ មក​ទៀត​ រាជ​វង្ស​យាន ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ១២​៧១ ដល់ ១៣​៦៨ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​ នឹង​អំឡុង​សត​វត្ស​ទី ១៣ ដល់​​​ទី ១៤ និង នៅ​ក្នុង​រាជ​វង្ស​មិង ដែល​មាន​អាយុ​កាល​ពី​អំឡុង​ឆ្នាំ ១៣​៦៨ ដល់ ១៦​៤៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​អំឡុង​សត​វត្ស​ទី ១៤ ដល់​ទី ១៧ នោះ ក៏​មាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ផង​ដែរ ។ ប៉ុន្តែ​រាល់​បណ្ដា​ព័ត៌​មាន​ដែល​បាន​កត់​ត្រា​ទាំង​នេះ មិន​បាន​បញ្ជាក់​អំពី​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ប្រើ​ប្រាស់​នោះ​ទេ ។

ករណី​បែប​នេះ សាស្រ្តា​ចារ្យ​បណ្ឌិត ស៊ន សំណាង សន្និ​ដ្ឋាន​ថា ៖ « បច្ចុ​ប្បន្ន​​នេះ​ នៅ​ពេល​​ដែល​រក​មិន​ទាន់​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​អំឡុង​ចុង​សម័យ​អង្គរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​ប្រទេស​ណា​មក​ប្រើ​នោះ​ទេ យើង​​អាច​​សន្មត​​បាន​​ថា កាំភ្លើង​ទាំង​នោះ ប្រហែល​ជា​​​ផលិត​ក្នុង​ស្រុក នៅ​​លើ​​ទឹក​​ដី​ខ្មែរ​​តែ​ម្ដង » ។

យ៉ាង​ណា​ក៏​ដោយ ក៏​​ការ​កត់​ត្រា​អំពី​កាំភ្លើង​​​ដែល​​​​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​

សាស្ត្រ​ខ្មែរ នៅ​នា​អំឡុង​សត​វត្ស​ទី ១៤ នោះ គឺ​និយាយ​ត្រឹម​តែ​ជា​ការ​យក​កាំភ្លើង​ធំ​មក​ប្រើ​

នៅ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុណ្ណោះ គឺ​មិន​បាន​អធិ​ប្បាយ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ឡើយ ។

ទោះ​បី​ជា​បែប​នេះ​ក្ដី ក៏​នៅ​សម័យ​ក្រោយ​មក មាន​ការ​កត់​ត្រា​មួយ​ចំនួន​ដែល​ទាក់​ ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដដែល ។

ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា បាន​កត់​ត្រា​ថា នៅ​ក្នុង​អំឡុង​ពេល​ សោយ​រាជ្យ​របស់​ព្រះរាម​រាជា អង្គនន់ ពី​ឆ្នាំ ១៧​៧៥ ដល់ ១៧​៧៩ ព្រះ​រាជា​អង្គ​នេះ បាន​ ចេញ​រាជ​បញ្ជា​ឱ្យ​សិត​(ចាក់​លោហ​ជាត ឬ ក្រមួន​ជា​ដើម ដែល​រលាយ​រាវ​ក្នុង​ពុម្ព​ឱ្យ​កើត​ បាន​ជា​រូប​រាង​អ្វីៗ​ឡើង​)កាំភ្លើង​បញ្ច​រង្គ កិន​រំសេវ…ជាដើម ។ នេះ​ជា​ភស្តុ​តាង​មួយ ដែល​ បញ្ជាក់​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ប្រើ​ប្រាស់ ។

ភស្តុ​តាង​មួយ​ទៀត គឺ​តាម​រយៈ​កាំភ្លើង​ធំ​មួយ​ចំនួន​ដែល​តម្កល់​ទុក​នៅ​សារ​មន្ទីរ​ជាតិ​ ភ្នំពេញ ។ នៅ​ក្នុង​ចំណោម​កាំភ្លើង​ទាំង​នោះ មាន​មួយ​ចំនួន​ក៏​បាន​ចារឹក​អក្សរ​ខ្មែរ​សម័យ​ បុរាណ​លើ​តួ​កាំភ្លើង​ផង​ដែរ ។

អនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក  និង ប្រវត្តិសាស្រ្ត

ទាក់​ទង​ទៅ​នឹង​អក្សរ​ដែល​មាន​នៅ​លើ​តួ​កាំភ្លើង​ធំ​នោះ អនុ​បណ្ឌិត វង់ សុធារ៉ា បាន​ ឱ្យ​ដឹង​ថា ៖ « អក្សរ​នេះ មាន​ន័យ​ថា អ្នក​ចៅ​ហ្វ៊ា​ជា​អ្នក​ចៅ​ពញា​អព្ភៃ​ធី​បែស ឱ្យ​ធ្វើ​នៅ​មហា​ សក​រាជ ១៧​១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែល​ត្រូវ​គ្នា​នឹង​គ្រិស្ត​សក​រាជ​ ១៧​៨៨ » ។

តាម​រយៈ​អត្ថ​ន័យ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កាំភ្លើង​ធំ​ទាំង​នេះ ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ ដោយ​មនុស្ស​ម្នាក់ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ដែរ នោះ​គឺ​មន្រ្តី​ធំ​ម្នាក់​ ឈ្មោះ ចៅ​ពញា​អភ័យ​ធី​បែស​បែន ឬ ឧក​ញ៉ា បែន ដែល​ជា​អ្នក​លើក​ទ័ព​នាំ​ព្រះ​អង្គ​អេង​ យាង​មក​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរ ហើយ​ក៏​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត បាត់​ដំបង នៅ​អំឡុង​ ឆ្នាំ ១៧​៩៤ ផង​ដែរ ។

តាម​រយៈ​ភស្តុ​តាង​ទាំង​នេះ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បាន​ថា ដូន​តា​ខ្មែរ​ប្រហែល​ជា​ ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​តាំង​ពី​យូរ​លង់​កន្លង​មក​ហើយ ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​បន្ថែម​ថា មូល​ហេតុ​ដែល​សន្និ​ដ្ឋាន​បែប​នេះ​ គឺ​ដោយ​សារ​ខ្មែរ​មាន​ធន​ធាន​ធម្ម​ជាតិ​ជា​ច្រើន​អនេក ដោយ​ហេតុ​ថា ខ្មែរ​មាន​សម្បត្តិ​ធម្ម​ ជាតិ​ច្រើន​រាប់​មិន​អស់​បែប​នេះ​ហើយ ទើប​ខ្មែរ​អាច​សាង​សង់​ប្រាសាទ​រាប់​ពាន់​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « បើ​ខ្មែរ​ចេះ​សាង​ ប្រាសាទ​រាប់​ពាន់ រឿង​អី​ដែល​ខ្មែរ​មិន​អាច​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​បាន​នោះ ហើយ​​​ខ្មែរក៏​មាន​ធន​ធាន​ដែក​ធម្ម​ជាតិ ដែល​មាន​គុណ​ភាព​ខ្ពស់​ជា​ច្រើន​អនេក​ផង​ដែរ » ។

ភស្តុ​តាង​ដែល​បង្ហាញ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ សម្បូរ​ទៅ​ដោយ​ធន​ធាន​ដែក​នោះ គឺ​តាម​ រយៈ​កំណាយ​បុរាណ​វិទ្យា ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​បារាំង ខ្មែរ​ បាន​រក​ឃើញ​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ប្រើ​ប្រាស់​ដែក​តាំង​ពី​​ច្រើន​ពាន់​ឆ្នាំ​មុន​​គ្រិស្ដ​សក​រាជ ឬ តាំង​ពី​សម័យ​កាល​បុរេ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មក​ម្ល៉េះ ។ ស្ថានីយ​ដែល​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ ​បាន​រក​ឃើញ​​ មាន​ដូច​ជា​ស្ថានីយ​សំរោង​សែន ខែត្រ​កំពង់​ឆ្នាំង ម្លូព្រៃ ខែត្រ​ព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខែត្រ​​កំពង់​ចាម ភូមិស្នាយ ខែត្រ​បន្ទាយ​មាន​ជ័យ និង ស្ថានីយ​ព្រហារ ខែត្រព្រៃ វែង ជា​ដើម ។ ឧប​ករណ៍​អំពី​លោហៈ ដែល​រក​ឃើញ​នៅ​តាម​ស្ថានីយ​ទាំង​នោះ មាន​ដូច​ជា ដុំ​អាចម៍​ដែក ក្បាល​ព្រួញ កណ្ដៀវ គ្រឿង​អលង្ការ អាវុធ ដាវ​ កាំបិត ព្រួញ កងដៃ កងជើង និង វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗជាដើម ។

វត្ថុ​តាង​មួយ​ទៀត​ដែល​ទើប​តែ​រក​ឃើញ​នោះ គឺ​គំនរ​អាចម៍​ដែក ។

គំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារ

បណ្ឌិត ធុយ ចាន់ធួន អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​គំនរ​អាចម៍​ដែក​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០០៩ នោះ បាន​ឱ្យ​ដឹង​ថា​ មាន​ខែត្រ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អាច​ជា​កន្លែង​ស្ល​ចម្រាញ់​រ៉ែ​ដែក ដើម្បី​បាន​ជា​ ដែក​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​សង្គម​។ ខែត្រទាំងពីរនោះ គឺ កំពង់ធំ និង ព្រះវិហារ​។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល​ថ្លែង​បន្ត​ថា​៖​​ « កន្លែង​ស្ល​ដែក​​ធំ​ជាង​គេ ដែល​ខ្ញុំ​បាន​​រក​ឃើញ​នោះ ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ ហើយ​ទី​តាំង​នេះ ក៏​អាច​ជា​ឧស្សាហ​កម្ម ផលិត​ដែក​ធំ​ជាង​គេ​បង្អស់​របស់​ខ្មែរ នា​កាល​ពី​អតីត​ផង​ដែរ » ។

ការ​សន្និ​ដ្ឋាន​បែប​នេះ ដោយ​លោក​បណ្ឌិត​បាន​រក​ឃើញ​ថា នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ មាន​គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ ។ ក្នុង​នោះ កន្លែង​ខ្លះ គំនរ​អាចម៍​ដែក​មាន​កម្ពស់​រហូត​ដល់​ជាង ១០ ម៉ែត្រ​ក៏​មាន ។ ចំពោះ​ផ្ទៃ​ ដី​មាន​គំនរ​អាចម៍​ដែក​នៅ​សល់ ដែល​លោក​ទើប​តែ​ស្រាវ​ជ្រាវ​រក​ឃើញ​បាន​មួយ​ចំនួន​នៅ​ ឡើយ​នោះ ឃើញ​ថា មាន​ទំហំ​ប្រហែល ៣៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ជ័យសែន និង ស្រុកឆែប ជាដើម ។ ស្រុក​ទាំង​​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខែត្រ​ព្រះវិហារ​បច្ចុប្បន្ន ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល ឱ្យ​ដឹង​​បន្ថែម​​​ថា តាម​រយៈ​កម្ពស់​គំនរ​អាចម៍​​ដែក​ដែល​នៅ​សល់ និង ផ្ទៃ​ដី​ដែល​មាន​គំនរ​អាចម៍​ដែក​​នោះ នាំ​ឱ្យ​លោក​អាច​សន្និ​ដ្ឋាន​បាន​ទៀត​ ថា ទាល់​តែ​ប្រើ​កម្លាំង​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន និង ផលិត​ទើប​មាន​គំនរ​ អាចម៍​ដែក​សល់​ជា​ច្រើន​បែប​នេះ ។ បណ្ឌិត ធុយ ចាន់ធួន ថ្លែង​បន្ត​ថា បើ​ប្រើ​កម្លាំង​មនុស្ស​ រាប់​ពាន់​នាក់​បែប​នេះ វា​មិន​អាច​ចាត់​ទុក​ថា ជា​សិប្ប​កម្ម​​​បាន​ទេ ហេតុ​នេះយើងអាច​​សន្មត​​បាន​ថា វា​ប្រហែល​​​ជា​​តំបន់​​​ឧស្សាហ​កម្ម​ផលិត​ដែក​នៅ​ក្នុង​សម័យ​បុរាណ​ ហើយ​ការ​ផលិត​នេះ ប្រហែល​ជា​អាច​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​បាន​រក​ឃើញ​ថា នៅ​ទូ​ទាំង​ ប្រទេស​កម្ពុជា មាន​ទី​តាំង​ដែល​អាច​ជា​កន្លែង​ឡ​ស្ល​ដែក​ប្រហែល​ជាង ១០០ កន្លែង ប៉ុន្តែ​ ព្រះវិហារ គឺ​ជា​ខែត្រ ដែល​មាន​សំណល់​អាចម៍​ដែក​ច្រើន​ជាង​តំបន់​ដទៃ​ទាំង​អស់ ។

តាម​រយៈ​ភស្តុ​តាង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត សំណល់​កាំភ្លើង និង អក្សរ​ចារឹក​នៅ​លើ​តួ​ កាំភ្លើង ព្រម​ទាំង​គំនរ​អាចម៍​ដែក នាំ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​យល់​ស្រប​គ្នា​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ករណី​ដែល​នៅ​មិន​ទាន់​រក​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ ខ្មែរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​បរ​ទេស​មក​ប្រើ​ទេ​នោះ មាន​ន័យ​ថា​​​បុព្វ​បុរស​ខ្មែរ​ប្រហែល​ជា​អាច​មាន​លទ្ធ​ភាព​ធ្វើ​កាំភ្លើង​ធំ​សម្រាប់​ប្រើ​រួច​​ទៅ​​ហើយ​នៅ​ចុង​សម័យ​អង្គរ ។

អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បន្ថែម​ថា ប្រសិន​ជា​នៅ​មុន​សត​វត្ស​ទី ១៨ ខ្មែរ​មិន​ចេះ​ផលិត​ កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​នោះ​ទេ ក៏​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៨ មិន​មាន​ កាំភ្លើង​ធំ​ដែល​មាន​ចារឹក​អក្សរ​ខ្មែរ​នៅ​លើ​នោះ​ បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ៕

សូម​ស្តាប់​បទ​សម្ភាសន៍​ជា​សំឡេង​ជា​មូយ​ Radio Australia, សូម​ចុច​ត្រង់​នេះ​។

អត្ថ​​បទ និង រូប​​ថត​​ដោយៈ អ៊ុំ វ៉ុន មន្រ្តី​​ស្រាវ​​ជ្រាវ នៅ​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា

ស្ថានីយ​ស្ល​ដែក​បុរាណ​នៅ​ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​
រូបមន្ត​គីមី​នៃ​ដែក​គឺ​ (Fe­­)​ចំពោះ​រ៉ែ​ដែក​ដែល​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បី​ប្រភេទ​គឺ​៖​ ដែក​អេម៉ាទីត​(Fe2O3) ​ ដែក​ម៉ាញ៉េទីត​(Fe3O4​) និង​ដែក​លីម៉ូនីត​(2Fe2O3,3H2O)​។​ ដែក​ផលិត​ចេញ​ទៅ​ជា​ឧបករណ៍​ប្រើប្រាស់​មាន​ច្រីន​ប្រភេទ​ដូចជា៖​ ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ក្នុង​សំណង់​ និង​ក្នុង​សង្គ្រាម ។​ ឧបករណ៍​ទាំងអស់​នោះ​មាន​ដូចជា៖​ ផ្លែសន្ទូច​ ម្ជុលដេរ​ កាំបិត​ ពូថៅ​ ចប​ ផាល​នង្គ័ល​រនាស់​ ផ្លែរណារ​ ញញួរ​ ប្រណាក​ ពន្លាក​ ដែកឆាប​ ទូដែក​ កប៉ាល់​ ខ្សែលួស​ ដែកគោល​ ដែកទាម​ ទ្វារ​ ដែក​សរសៃ​ ដាវ​ លំពែង​ ស្ន​ មួក​ដែក​ កាំភ្លើង​។ល។​ ការរៀប​រាប់​ឈ្មោះ​ ឧបករណ៍​ប្រើប្រាស់​ទាំង​អម្បាល​ម៉ាន​ខាង​លើ​ បញ្ជាក់​ឲ្យ​ឃើញ​ថា៖​ ឧបករណ៍​ប្រើប្រាស់​ផលិត​អំពី​ដែក​មាន​ច្រើន​ជាង​គេ​បង្អស់​បើ​ប្រៀបធៀប​ជាមួយ​ឧបករណ៍​ដទៃ​ ដែល​មិន​ផលិត​អំពី​ដែក​(ដីឥដ្ឋ​ ឈើ​ ជ័រ)។​ ដែក​ដែល​ល្អ​ និង​មាន​គុណភាព​ខ្ពស់​យើង​ហៅ​ថា​ «ដែកថែប» ។

>>>> សូម​ចុក​ត្រង់​នេះ​ ដើម្បី​ទាញ​យក​ PFD

បទ​បង្ហាញ​អំពីឩស្សាហកម្ម​ដែក​បុរាណ​នៅ​កម្ពុជា​
បទ​បង្ហាញ​អំពីឩស្សាហកម្ម​ដែក​បុរាណ​នៅ​កម្ពុជា​

>>>សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ PDF ភាសាខ្មែរ

>>>សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ PDF ភាសា​អង់គ្លេស

ទន្លេមេគង្គក៏ហូរកាត់ខែត្រព្រះវិហារដែរ
ប្រជាពលរដ្ឋនៅឃុំ កំពង់ស្រឡៅ ១ កំពុងបើកទូកម៉ាស៊ីន លើដងទន្លេមេគង្គ

ប្រសិន​ជា​ពិនិត្យ​ទៅ​លើ​ផែន​ទី​នៃ​ប្រទេស​កម្ពុជា​នោះ យើង​នឹង​ឃើញ​ថា ទន្លេ​មេ​គង្គ​បាន​ហូរ​ កាត់​ខែត្រ​ចំនួន ៥ ។

គ្រូ​នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ម្នាក់ ដែល​បង្រៀន​លើ​មុខ​វិជ្ជា​ភូមិ​វិទ្យា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ កន្លង​មក​ហើយ បាន​ឱ្យ​ដឹង​នៅ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖​ « បើ​តាម​ការ​ពិនិត្យ​ទៅ​ លើ​ផែន​ទី និង ឯក​សារ​ដែល​បាន​បង្រៀន​ឃើញ​ថា មាន​ខែត្រ ៥ ដែល​ទន្លេ​មេ​គង្គ​បាន​ហូរ​ កាត់ ដែល​ក្នុង​នោះ​មាន​ដូច​ជា ស្ទឹង​ត្រែង ក្រចេះ កំពង់​ចាម ព្រៃ​វែង និង កណ្ដាល ជា​ដើម​ ។

ប៉ុន្តែ​បើ​តាម​ការ​ទៅ​ពិនិត្យ​ដល់​កន្លែង​ជាក់​ស្ដែង​ឃើញ​ថា មាន​ផ្នែក​ខ្លះ​របស់​ខែត្រ​ព្រះ​វិហារ ក៏​ ត្រូវ​ទន្លេ​មេ​គង្គ​ហូរ​កាត់​ផង​ដែរ​។

អ្នក​ស្រាវ​ជ្រាវ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត ធុយ ចាន់​ធួន ឱ្យ​ដឹង​ថា​៖ « មាន​ឃុំ​ពីរ​ របស់​ខែត្រ​ព្រះ​វិហារ ដែល​ត្រូវ​ទន្លេ​មេ​គង្គ​ហូរ​កាត់ »​។ លោក​បណ្ឌិត​បន្ថែម​ថាៈ ឃុំ​ទាំង​ពីរ​ នោះ គឺ​ឃុំ កំពង់​ស្រឡៅ ១ និង ឃុំ កំពង់​ស្រឡៅ ២ នៃ ស្រុក ឆែប របស់​ខែត្រ​ព្រះវិហារ ហើយ​ចម្ងាយ​ដែល​ទន្លេ​មេ​គង្គ​ហូរកាត់​ឃុំ​ទាំង​ពីរ​នេះ មាន​ប្រវែង​ប្រហែល​ជាង ២០ គីឡូ ​ម៉ែត្រ។

ក្មេងៗក្នុងឃុំ កំពង់ស្រឡៅ ២ កំពុងងូតទឹកលេងក្នុងទន្លេមេគង្គ

លោក​បណ្ឌិត​ពន្យល់​បន្ថែម​ថា មូល​ហេតុ​ដែល​គេ​មិន​បាន​រាប់​បញ្ចូល​ខែត្រ​ព្រះ​វិហារ​ថា មាន​ទន្លេ​មេ​គង្គ​ហូរ​កាត់​នោះ ប្រហែល​មក​ពី​ដោយ​សារ​តំបន់​នោះ ជា​ទី​តាំង​ដែល​ស្ថិត​នៅ​ ឆ្ងាយ​ដាច់​ស្រយាល​មិន​មាន​ផ្លូវ​ងាយ​ស្រួល​ក្នុង​​ការ​ទៅ​មក​។ លោក​ថ្លែង​បន្ត​ថា កត្តា​ដែល ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​សង្រ្គាម​រ៉ាំ​រ៉ៃ ក៏​ជា​មូល​ហេតុ​មួយ​ទៀត​ផង​ដែរ​។

ជ្រោះនិមិ្មតដែលទឹកហូរធ្លាក់មកពីឃុំ កំពង់ស្រឡៅ ១

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ សំណូម​ពរ​ថា ក្រសួង​អប់រំ គួរ​តែ​បញ្ចូល​ព្រះ​វិហារ ជា​ខែត្រ​ដែល​មាន​ ទន្លេ​មេ​គង្គ​ហូរ​កាត់ ទៅ​ក្នុង​ឯក​សារ​សម្រាប់​សិក្សា​។ បណ្ឌិត ធុយ ចាន់​ធួន បន្ថែម​ថា​៖​ « ការ​ បញ្ចូល​នេះ គឺ​ដើម្បី​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ និង មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​អំពី​បញ្ហា​នេះ ដែល​ វា​មាន​តម្លៃ​ទាំង​ផ្នែក ភូមិ​សាស្រ្ត ព្រម​ទាំង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ផង​ដែរ​»៕

ដោយៈ ឱម ឧត្ដម